ថៅកែ​រោងចក្រ​ខ្លះ​ សម្រេច​ព្យួរ​ការងារ​កម្មករ​ជិត​២ម៉ឺន​នាក់​​

​​​​​​​​សមាគម​ថៅកែ​រោងចក្រ​ និង​សមាគម​ស្បែកជើង ​ដាក់​សំណើ​ជូន​ក្រសួង​ឧស្សាហកម្ម​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ចិន​ ជួយ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ ដល់​រោងចក្រ​មួយ​ចំនួន​នៅ​កម្ពុជា​ឲ្យ​បាន​ឆាប់​ តាម​តែ​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​ដំណើរ​ការ​សង្វាក់​ផលិតកម្ម​ និង​បញ្ចៀស​ការ​ព្យួរ​ការងារ​កម្មករ​។​ការ​ផ្អាក​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ចេញ​ពី​រោងចក្រ​នៅ​ប្រទេស​ចិន​ ដោយសារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ (COVID-19)​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ធ្វើ​ឲ្យ​រង្គោះរង្គើ ​វិស័យ​កាត់ដេរ​ ​វាយនភណ្ឌ​ និង​ស្បែក​ជើង​នៅ​ប្រទេស​កម្ពុជា​។​