រំលងទៅមាតិកាចម្បងលោក ហ៊ុន សែន ប្រកាសចាប់ខ្លួនបណ្ឌិត សេង សារី ដែលវិភាគពីរដ្ឋាភិបាលបង្រួបបង្រួមជាតិ
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាសតាមចាប់ខ្លួនអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី បន្ទាប់ពីលោក វិភាគអំពីលទ្ធភាពបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ។
កាលពីខែកក្កដា បណ្ឌិត សេង សារី បានបង្ហោះអត្ថបទវិភាគខ្លីមួយនៅលើទំព័រហ្វេសប៊ុករបស់លោកដោយដាក់ចំណងជើងថា តើការផ្តួចផ្តើមគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់លោក សម រង្ស៊ី អាចទៅរួច ឬមិនទៅរួច?
លោក បានសាកល្បងវិភាគថា មានកម្លាំង៦ ធំៗ ដែលអាចធ្វើឲ្យនយោបាយកម្ពុជាប្រែប្រួលតាមការអំពាវនាវរបស់លោក សម រង្ស៊ី។