ទិដ្ឋភាពទូទៅនៅថ្ងៃប្រលងមធ្យមសិក្សាទុតិយភូមិក្នុងថ្ងៃដំបូងនៅរាជធានីភ្នំពេញ

សិស្ស​ថ្នាក់​ទី១២ កំពុង​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​ថ្ងៃទី​០៥ ធ្នូ។ ការ​ប្រលង​ក្នុង​ថ្ងៃ​ដំបូងនេះ​មាន​សមត្ថកិច្ច​ជា​ច្រើន​នាក់​ដាក់​ប្រចាំការ​យាម​ការពារ​យ៉ាង​តឹងរ៉ឹង​នៅ​តាម​មណ្ឌល​ប្រលង​នីមួយៗ និង បាន​ចង​ខ្សែ​នីឡុង​ហ៊ុម​ព័ទ្ធ​ផ្លូវ​សង់​ខាង​ផ្លូវ​នៅ​មុខ​មណ្ឌល​ប្រលង​ចម្ងាយ​ប្រហែល​២០ម៉ែត្រ ។ ការ​ថ្ងៃ​ប្រលង​ក្នុង​ថ្ងៃ​ទី១​មួយ​នេះ​មាន​អាណា​ព្យាបាល​សិស្ស​ដែល​ជា​បេក្ខជន​ប្រលង​ច្រើន​នាក់​បាន​ព្យាយាម​មក​លើក​ទឹក​ចិត្ត​កូនៗ​របស់​គាត់​នៅ​មុខ​មណ្ឌល​ប្រលង។ការ​ប្រឡង​បាក់​ឌុប​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​២ថ្ងៃ គឺនៅ​ថ្ងៃ​ទី៥ និង​ថ្ងៃ​ទី៦ ខែ​ធ្នូនេះ។សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ កាល​ពី​ថ្ងៃទី២១ ខែ​កញ្ញា ឱ្យ​ដឹង​ថា ​មាន​បេក្ខជន​សរុប​ចំនួន​ជាង ១សែន ២ម៉ឺន​៨ពាន់​នាក់ (១២៨.១៣៤ នាក់) បាន​ចុះ​ឈ្មោះ​ប្រឡង​ ក្នុង​នោះ​មាន​ស្រី​ចំនួន​ជិត ៧​ម៉ឺន​នាក់ (៦៨.៧៧១នាក់)៕