រំលងទៅមាតិកាចម្បងសម្ភាសតំណាងរាស្ត្រសហរដ្ឋអាមេរិក អំពីអន្តរាគមន៍របស់អាមេរិក មកលើកម្ពុជា
តំណាងរាស្រ្តសហរដ្ឋអាមេរិក ពីខាងគណបក្សប្រជាធិបតេយ្យ លោក អាលែន ឡូវែនថល (Alan Lowenthal) គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដល់កម្ពុជា ប្រសិនបើ លោក ហ៊ុន សែន មិនព្រមបន្ទន់ឥរិយាបថ ក្នុងការ ដោះស្រាយ វិបត្តិនយោបាយ ដ៏ តានតឹង នៅកម្ពុជា។
តំណាងរាស្រ្តដ៏មានឥទ្ធិពលរូបនេះ ចាត់ទុកការដឹកនាំរបស់លោក ហ៊ុន សែន ថាផ្តាច់ការកាន់តែខ្លាំងឡើង និងកាន់តែកំពុងប្រឆាំងគោលការណ៍ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ។