រំលងទៅមាតិកាចម្បងអាមេរិកស្នើឲ្យរបបលោក ហ៊ុន សែន ស្វះស្វែងរកការចរចាជាដើម្បីផ្សះផ្សាជាតិ
សហរដ្ឋអាមេរិក ស្នើឲ្យរបបលោក ហ៊ុន សែន ស្វះស្វែងរកការចរចាបន្ទាន់ជាមួយថ្នាក់ដឹកនាំបក្សប្រឆាំងដើម្បីផ្សះផ្សាជាតិ
អ្នកស្រី អេមីលី ហ្សីប៊ើក (Emily Zeeberg) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ បានប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិចថា រដ្ឋាភិបាលសហរដ្ឋបន្តអំពាវនាវដល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន អោយទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់ប្រឆាំងមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ហើយដកចេញបម្រាមនានាទាក់ទងនឹងការធ្វើនយោបាយរបស់លោក ។