កិច្ចពិភាក្សា៖ ការបោកប្រាស់​តាម​អ៊ីនធឺណិត​ (Internet) ឬ​អនឡាញ (Online)

ថ្មីៗនេះ អង្គការ​លីកា​ដូ (LICADHO) រក​ឃើញ​ថា​បណ្ដាញ​កម្ចី​ប្រាក់​អនឡាញ (Online) ​កំពុង​ដាក់​គោលដៅ​លើ​ស្ត្រី​ខ្មែរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​តេឡេក្រាម (Telegram) ដោយ​ទាញ​អ្នក​ទាំង​នោះ​ឱ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក​ និង​ការ​ជំរិត​ទារ​ប្រាក់​តាម​រយៈ​ការប្រើប្រាស់​រូបភាព​ និង​វីដេអូ​អាក្រាត​របស់​ជន​រងគ្រោះ។ តើ​លោក​អ្នក​នាង​ ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម គួរ​ធ្វើ​យ៉ាងណា​ ដើម្បី​បង្ការ​ ឬ​ដោះស្រាយ​បញ្ហា​ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​នៅ​តាម​បណ្ដាញ​សង្គម? វាគ្មិន​កិត្តិយស​៖ ១. លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) ២. លោក ង៉ែត ម៉ូសេ អ្នក​ប្រឹក្សា​ផ្នែក​សន្តិសុខ​ឌីជីថល​ (Digital) #RFAKhmer #បច្ចេកវិទ្យា #សុវត្ថិភាពឌីជីថល #សុវត្ថិភាពអ៊ីនធឺណិត​