សវនាការជុំទី៨របស់មន្ត្រីបក្សប្រឆាំងតុលាការបង្ហាញភស្តុតាងខ្សែអាត់សំឡេង និងវីដេអូឃ្លិប

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បន្ត​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​លើ​សំណុំ​រឿង​របស់​សកម្មជន​និង​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​៣៩​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី២៤​វិច្ឆិកា​ ដោយ​បង្ហាញ​ភស្តុតាង​ជា​ខ្សែ​អាត់​សំឡេង​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ពី​គម្រោង​ធ្វើ​មាតុ​មាតុភូមិនិវត្តន៍​របស់​អ្នកស្រី មួរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ប្រពន្ធ​ជន​ជាប់​ឃុំ​មើល​ឃើញ​ថា​ ភស្តុតាង​ដែល​តុលាការ​បាន​បង្ហាញ​នោះ​មិន​អាច​ដាក់​បន្ទុក​លើ​ប្ដី​របស់​ខ្លួន​និង​សកម្មជន​គណបក្ស​ប្រឆាំង​ដទៃ​បាន​ឡើយ។