រំលងទៅមាតិកាចម្បងកាតព្វកិច្ចរបស់រដ្ឋាភិបាល ចំពោះពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលឆ្លងជំងឺកូវីដ១៩
ពលករខ្មែរធ្វើការងារនៅថៃមួយចំនួនដែលឆ្លង ជំងឺកូវីដ-១៩ (Covid-19) បាន បន្តដង្ហោយហៅរកជំនួយសង្គម និងសេវាព្យាបាលជំងឺ ពីរដ្ឋាភិបាលខ្មែរ។
ប៉ុន្តែពួកគេខកចិត្ត ចំពោះអាជ្ញាធរខ្មែរនិងក្រសួងការងារដែលប្រកាសហាមឃាត់ និងបិទច្រកមិនឲ្យពួកគាត់វិលចូលប្រទេសវិញ ក្នុងហេតុផលទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ ខណៈស្ថាប័នពាក់ព័ន្ធមិនបានជួយដល់ពួកគាត់នៅឡើយ។