វេទិកាវិទ្យុអាស៊ីសេរី៖ តើលោកហ៊ុន សែន ពិតជាចង់លើកស្ទួយប្រជាធិបតេយ្យ ឬអំណាច?

របប​លោក ហ៊ុន សែន បាន​បំបិទ​សិទ្ធិ​មន្រ្តី​គណបក្ស​ប្រឆាំង​ចំនួន ១១៨នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​ ក៏​ប៉ុន្តែ​ក្រោយ​មក បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ បើក​ឲ្យ​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ លោក ហ៊ុន សែន​ ថែមទាំង​ប្រកាស​លើក​ទឹកចិត្ត​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​មក​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ទៀត​ផង ប៉ុន្តែ ពេលថ្មីៗនេះ លោកហ៊ុន សែន បែរ​ជា​បដិសេធ​ មិន​ឲ្យ​មន្ត្រី​បក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ទៅ​វិញ​ទេ។ តើលោកហ៊ុន សែន ពិតជាចង់លើកស្ទួយប្រជាធិបតេយ្យ ឬអំណាច?