វីដេអូ
លោក ថាច់ សេដ្ឋា បន្តជាប់ឃុំតាមការសម្រេចរបស់សាលាឧទ្ធរណ៍
2023-03-30
សាលាឧទ្ធរណ៍ភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំជាបណ្ដោះអាសន្ន របស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដោយតម្កល់សេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែលនៅរសៀលថ្ងៃទី៣០ ខែមីនា។ ក្រុមគ្រួសារ លោក ថាច់ សេដ្ឋា និងមេធាវីការពារក្ដី ចាត់ទុកការសម្រេចរបស់តុលាការថា ជារឿងអយុត្តិធម៌ និងមានចេតនាធ្វើទុក្ខបុកម្នេញលើអ្នកឈឺឆ្អាលបញ្ហានយោបាយ។ សាលាឧទ្ធរណ៍ភ្នំពេញសម្រេចបន្តឃុំខ្លួន លោក ថាច់ សេដ្ឋា នៅពន្ធនាគារព្រៃស (ម១) ដដែល។ក្រោយបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក នៅរសៀលថ្ងៃទី៣០ ខែមីនា។សហមេធាវីការពារក្ដី លោក ថាច់ សេដ្ឋា ខកចិត្តដែលតុលាការមិនអនុញ្ញាតឱ្យកូនក្ដីរបស់លោកបាននៅក្រៅឃុំជាបណ្ដោះអាសន្ន៕