វីដេអូ

ជំហររបស់យុវជន លី ចាន់ដារ៉ាវុត ចំពោះបុព្វហេតុសង្គម

2024-05-24

សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុធ បានវិលត្រឡប់ទៅដល់កម្ពុជាវិញហើយ កាលពីថ្ងៃទី ២២ ឧសភា ក្រោយបំពេញទស្សនកិច្ចរយៈពេលមួយខែនៅសហរដ្ឋអាមេរិក។ នៅសហរដ្ឋអាមេរិក លោកបានចែករំលែកបទពិសោធន៍អំពីកិច្ចការពារបរិស្ថានដល់និស្សិតសាកលវិទ្យាល័យមួយកន្លែង ព្រមទាំងជួបជាមួយបុគ្គលឆ្នើមជាច្រើននាក់ទៀត ដែលទទួលបានពានរង្វាន់ផ្នែកការពារសិទ្ធិមនុស្ស និងបរិស្ថាន។ ក្រៅពីនេះ លោកបានជួបជាមួយពលរដ្ឋខ្មែរអាមេរិកាំង និងសកម្មជននយោបាយខ្មែរ ដើម្បីផ្លាស់ប្ដូរមតិយោបល់អំពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ដារ៉ាវុត បានថតវីដេអូខ្លីៗ អំពីសកម្មភាព គោលជំហរ និងសារគន្លឹះមួយចំនួន ហើយបានផ្ញើវីដេអូទាំងនោះមកកាន់វិទ្យុអាស៊ីសេរី។ សូមលោកអ្នកនាងទស្សនាវីដេអូអំពីរឿងនេះ ដូចតទៅ៖