អ្នកវិភាគ​និង​សង្គម​ស៊ីវិល​ថា របបក្រុងភ្នំពេញធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបន្តកាន់អំណាច

អ្នកជំនាញ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យល់​ឃើញ​ស្រប​គ្នា​ថា រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ មិន​ត្រូវ​បាន​គោរព និង​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ នៅ​ក្នុង​រយៈ​ពេល ២៥ ឆ្នាំ​កន្លង​ទៅ​នេះ។ ច្បាប់ កំពូល​នេះ បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី ២៤ កញ្ញា ឆ្នាំ ១៩៩៣ ហើយ​រហូត​មក​ដល់​ពេល​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​៩ ដង​រួច​ទៅ​ហើយ​ ទៅ​តាម​ចិត្ត​របស់​ក្រុម​អ្នក​នយោបាយ​បក្ស​កាន់​អំណាច។