វីដេអូ

សាលាដំបូង​រាជធានី​ភ្នំពេញ សាកសួរពលរដ្ឋបឹងតាមោក ៤នាក់បន្ថែមទៀត ករណីប្រើហិង្សាលើអាជ្ញាធរ

2024-05-20

នៅព្រឹកថ្ងៃទី២០ ខែឧសភានេះ ពលរដ្ឋរស់នៅបឹងតាមោក ចំនួន ៤នាក់ រួមមានលោកស្រី គង់ តឿ លោកស្រី យន គឹមយឿន លោកស្រី យន សម្បត្តិ និងលោកស្រី អំ ភឿន បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទស្ថានទម្ងន់ទោស នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ តាមដីកាកោះហៅរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា ។