វីដេអូ
ពលរដ្ឋខ្មែររាប់ពាន់នាក់នៅកូរ៉េខាងត្បូងធ្វើមហាបាតុកម្មជាលើកទី២ប្រឆាំងគម្រោងCLV
2024-09-01
ប្រជាពលរដ្ឋខ្មែរប្រមាណ៣ពាន់នាក់ នៅប្រទេសកូរ៉េខាងត្បូង ប្រមូលផ្តុំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំជាលើកទី២នៅកណ្តាលទីក្រុងសេអ៊ូល (Seoul) នៅថ្ងៃទី១ ខែកញ្ញា ដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីខ្មែរ។ ក្រុមពលករព្រមានត្រកូល «ហ៊ុន» ឱ្យឈប់ធ្វើផ្គើននឹងបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរ បើមិនចង់ជួបបាតុភាពណាមួយនៅពេលខាងមុខ។