វីដេអូ

ពលរដ្ឋមួយចំនួនប្រឈមបញ្ហាសុខភាព ខណៈកម្ពុជារងការបំពុលខ្យល់

2025-01-25

ពលរដ្ឋមួយចំនួនត្អួញត្អែរពីបញ្ហាសុខភាព ដែលអាចបណ្ដាលមកពីកម្ពុជាកំពុងរងការវាយប្រហារពីខ្យល់ពុល។ ក្រសួងសុខាភិបាលនិងក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋតាមដានកម្រិតខ្យល់ពុលខ្ពស់ឬទាប នៅតាមភូមិសាស្ដ្ររបស់ខ្លួន តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួង។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏ស្នើឱ្យក្រុមពលរដ្ឋងាយរងគ្រោះ ដូចជា ទារក កុមារ ស្ដ្រីមានផ្ទៃពោះ ចាស់ជរា និងអ្នកមានជំងឺសួត ជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃ គួរកាត់បន្ថយចេញក្រៅផ្ទះ ពេលខ្យល់ពុលឡើងដល់កម្រិតខ្ពស់ឬក្រហម។ លើសពីនេះ អ្នកមានរោគសញ្ញាពិបាកដកដង្ហើម ក្អក ហត់ ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យ៕