ក្រុម​ស្ដ្រី​ថ្ងៃ​សុក្រ​ ថា​អំពើ​ហិង្សា​របស់​អាជ្ញាធរ ជា​ការ​បំពាន​លើ​ស្ដ្រី​ទន់ខ្សោយ

ក្រុម​ #ស្ត្រីថ្ងៃសុក្រ​ ​ចាត់​ទុក​អំពើ​ #ហិង្សា​ពី​សំណាក់​ក្រុម​​សន្តិ​​សុខ​ខណ្ឌ​#ដូនពេញ គឺ​ជា​អំពើ​ឃោរឃៅ ​និង​រំលោភ​បំពាន​លើ #ស្ត្រី​ទន់ខ្សោយ​ដែល​គ្រាន់​តែ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ដោយ​សន្តិវិធី​។​ អង្គការ​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ចំពោះ​ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ​ដែល​តែងតែ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ ពី​សំណាក់​អាជ្ញាធរ​ជា​បន្តបន្ទាប់​។ ពួកគេចាត់​ទុក​ការ​បង្ក្រាប​ និង​គំរាម​កំហែង​លើ​ស្រ្តី​ថ្ងៃ​សុក្រ​ដែល​ដាក់​ញត្តិ​ដោយ​សន្តិវិធី​នៅ​មុខ​ស្ថាន​ទូត​បារាំង​នេះ ថាជា​ការ​រំលោភ​បំពាន​ច្បាប់​ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ​ដែល​ផ្ទុយ​ពី​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​៕ »» Telegram: https://t.me/rfakhmer​ »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម