រំលងទៅមាតិកាចម្បងសម្ភាសន៍តំណាងរាស្ត្រអាមេរិក ជុំវិញការបន្តដាក់សម្ពាធបន្ថែមលើរបបលោក ហ៊ុន សែន
តំណាងរាស្ត្រសហរដ្ឋអាមេរិក លោក អាលែន ឡូវែនថល (Alan Lowenthal) ប្ដេជ្ញាបន្តដាក់សម្ពាធបន្ថែមលើរបបលោក ហ៊ុន សែន រហូតទាល់តែមានប្រជាធិបតេយ្យពិតប្រាកដ នៅកម្ពុជា ទោះជារបបលោក ហ៊ុន សែន បន្ទន់ឥរិយាបថខ្លះនេះ។ លោក Alan Lowenthal បញ្ជាក់ថា នេះជាសារមួយ ទៅកាន់របបលោក ហ៊ុន សែន ឲ្យដឹងថាសហរដ្ឋអាមេរិក មិនចេះតែព្រមជឿ ទង្វើល្អបន្តិចបន្តួច ដែលធ្វើគ្រាន់តែដើម្បីបិទបាំងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងដំណំ ដែលរបបនេះបានប្រព្រឹត្ត ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ នោះទេ។