វីដេអូ
កុមារកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
2023-05-29
របាយការណ៍ចុងក្រោយរបស់យូនីសេហ្វ រកឃើញថា កុមារនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតជាងតំបន់ណាៗ ទាំងអស់ពីមុខសញ្ញាគ្រោះថ្នាក់ និងគ្រោះមហន្តរាយបន្ទាន់របស់អាកាសធាតុ និងបរិស្ថាន។ យោងតាម សន្ទស្សន៍ហានិភ័យអាកាសធាតុ ចំពោះកុមារ (CCRI) កម្ពុជាស្ថិតក្នុងលំដាប់ទី ៤៦ ក្នុងចំណោម ១៦៣ ប្រទេស ដែលស្ថិតក្នុងចំណោម ១ ភាគ ៣ ដែលកំពុងប្រឈមនឹងហានិភ័យខ្ពស់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។