ខ្មែរក្រោមស្នើអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ធ្វើអន្តរាគមន៍ទៅវៀតណាមឲ្យលើកស្ទួយសិទ្ធិស្ត្រី និងសិទ្ធិមនុស្ស

តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមនៅអឺរ៉ុប និងអង្គការសិទ្ធិមនុស្សខ្មែរក្រោមនៅកម្ពុជា បានចូលរួមធ្វើសេចក្ដីថ្លែងការណ៍ដាក់ដោយឡែកពីគ្នា ដើម្បីឲ្យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម លើកស្ទួយសិទ្ធិស្ត្រី សិទ្ធិមនុស្ស និងសិទ្ធិសាសនាខ្មែរកម្ពុជាក្រោម ដែលជាជនជាតិដើម។ តំណាងពលរដ្ឋខ្មែរក្រោមរកឃើញថា វៀតណាមបន្តរំលោភសិទ្ធិជនជាតិដើម ដែលជាម្ចាស់ស្រុក ទោះជាប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្តី។