និន្នាការ​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៃ​ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា

ថ្មី​ៗ​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ដុត​បំផ្លាញ​គ្រឿងញៀន​ជាង ៤តោន ដែល​មាន​តម្លៃ​ជិត៧០​លាន​ដុល្លារ។ អង្គការ​សហប្រជាជាតិ រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០២៣ ប្រភេទ​គ្រឿង​ញៀន​ដែល​ត្រូវ​គេ​ជួញដូរ និង​ប្រើប្រាស់​ច្រើន​ជាង​គេ​នៅ​កម្ពុជា រួមមាន មេតំហ្វេតាមីន ឬ ម៉ាទឹកកក (Crystal Methamphetamine) អ៊ឹចស្តាស៊ី (Ecstasy) កូកាអ៊ីន (Cocaine) និង អាភៀន (Heroin)។