រំលងទៅមាតិកាចម្បងពលរដ្ឋរស់នៅអមសងខាងព្រែកតាហ៊ីង ស្រុកកោះធំ ព្រួយបារម្ភបាត់បង់ដី និងផ្ទះ ពីការកសាងព្រែកជីកហ្វូណនតេជោ
ពលរដ្ឋរស់នៅអមសងខាងព្រែកតាហ៊ីង ខេត្តកណ្ដាល ភាគច្រើនលើកឡើងពីការព្រួយបារម្ភថា ពួកគាត់កំពុងព្រួយបារម្ភពីការបាត់បង់ដី និងផ្ទះ ខណៈដែលរដ្ឋាភិបាលប្រកាសចាប់ផ្ដើមសាងសង់ព្រែកជីកហ្វូណន នៅចុងឆ្នាំ២០២៤។ មន្ត្រីសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលគួរធានាអំពីការទូទាត់សំណងដល់ប្រជាពលរដ្ឋឱ្យបានសមរម្យ មុននឹងចាប់ផ្ដើមសាងសង់ព្រែកជីកហ្វូណន ដើម្បីបញ្ចៀសការរំលោភសិទ្ធិមនុស្ស។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/social-economy/residents-living-on-both-sides-of-prek-ta-hing-koh-thom-district-worry-about-losing-land-and-houses-from-the-construction-of-the-funan-canal-05132024232902.html