រំលងទៅមាតិកាចម្បងតុលាការបើកការជំនុំជម្រះលើសំណុំរឿង អតីតសកម្មជនមាតាធម្មជាតិ
សាលាឧទ្ធរណ៍ បើកការជំនុំជម្រះលើសំណុំរឿង អតីតសកម្មជនមាតាធម្មជាតិពីរនាក់ នៅខេត្តកោះកុង នៅថ្ងៃទី០៨ សីហានេះ។ សាលាឧទ្ធរណ៍ប្រើពេលប្រមាណ៤៥ នាទី ដើម្បីសួរដេញដោលអតីតសកម្មជនមាតាធម្មជាតិពីរនាក់ គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពួកគេបានប្រព្រឹត្តបទល្មើស លួចថតសកម្មភាពកប៉ាល់ដឹកខ្សាច់របស់លោកសេដ្ឋីម្នាក់ កាលពីឆ្នាំ២០១៧ កន្លងទៅ។