អាជ្ញាធរ «ព្រមានចាប់ខ្លួន» ពលរដ្ឋតវ៉ារារាំងការឈូសឆាយគ្រឿងចក្រក្រុមហ៊ុនវៀតណាម

ប្រជាពលរដ្ឋចំនួន៥ភូមិ នៅស្រុកសំបូរ ខេត្តក្រចេះ អះអាងថា ក្រុមហ៊ុនវៀតណាម និងអាជ្ញាធរប្រដាប់ដោយអាវុធ បានដាក់គ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយបំផ្លាញផលដំណាំប្រជាពលរដ្ឋជាច្រើនហិកតារ និងគំរាមកំហែងចាប់ពលរដ្ឋដែលចេញតវ៉ាដាក់គុកថែមទៀត។ មន្ត្រីសង្គមស៊ីវិលទទូចឲ្យអាជ្ញាធរនិងក្រុមហ៊ុនស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងយុត្តិធម៌។