រំលងទៅមាតិកាចម្បងសាធារណជន សាទរចំពោះការឈប់ឈូសឆាយព្រៃតំបន់ភ្នំតាម៉ៅ
សាធារណជនសម្ដែងក្ដីរីករាយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី ០៧ ខែសីហា បានចេញបញ្ជាឱ្យរក្សាទុកដីព្រៃតំបន់ភ្នំតាម៉ៅ ដោយឱ្យក្រុមហ៊ុនឈប់ឈូសឆាយ និងដាំដើមឈើនៅតំបន់នោះឡើងវិញ។
បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ឱ្យបញ្ឈប់រាល់ការឈូសឆាយ បំផ្លាញព្រៃអភិរក្សការពារដោយព្រះរាជក្រឹត្យនៅតំបន់ភ្នំតាម៉ៅនេះ ធ្វើឡើងក្រោយពេលសាធារណជនទូទៅ រួមមានអង្គការសង្គមស៊ីវិល និងយុវជនស្រឡាញ់បរិស្ថានផង បានធ្វើយុទ្ធនាការ និងបញ្ចេញមតិយ៉ាងផុលផុសប្រឆាំងនឹងការបំផ្លាញធនធានធម្មជាតិដ៏មានតម្លៃនៅទីនោះ៕
អ្នកស្រី សុ ជីវី សម្ភាសយុវជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា និងសកម្មជនបរិស្ថានខ្មែរថាវរៈអ្នកនាង ឈឿន ដារ៉ាវី អំពីរឿងនេះ៖
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH
#RFAKhmer #បរិស្ថាន #ភ្នំតាម៉ៅ