វីដេអូ
ឈឹម ស៊ីថរ ប្តេជ្ញាបន្តការ តស៊ូ ដើម្បីសេរីភាពសហជីព និងផលប្រយោជន៍កម្មករ
2024-09-17
កញ្ញា ឈឹម ស៊ីថរ នៅតែមិនផ្លាស់ប្ដូរជំហរ ដែលកញ្ញាធ្លាប់មាននៅមុនពេលជាប់ពន្ធនាគារដដែល។ នោះ គឺការតស៊ូ ដើម្បីសិទ្ធិសេរីភាពសហជីពការពារយុត្តិធម៌សម្រាប់បុគ្គលិកកម្មករ និងជាចម្បងចំពោះមុខគឺការទាមទារដំណោះស្រាយសម្រាប់កូដករណាហ្គាវើលដ៍ (NagaWorld) បន្តទៀត។កញ្ញាប្តេជ្ញាយ៉ាងដូច្នេះក្រោយទទួលបានសេរីភាពវិញហើយ កាលពីថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីកញ្ញាអនុវត្តទោសជាប់ពន្ធនាគារគ្រប់២ឆ្នាំ៕