សកម្មជន​បក្ស​ប្រឆាំងចាត់ទុកមោឃភាព​លិខិត​ឆ្លងដែន​ជា​ទង្វើ​ខុស​ច្បាប់

ក្រសួងការបរទេស សម្រេចលុបចោលលិខិតឆ្លងដែនរបស់សកម្មជនបក្សប្រឆាំងចំនួន ២៧ នាក់ ដែលកំពុង រស់នៅភៀសខ្លួន នៅក្រៅប្រទេស។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បញ្ជាក់ថាការធ្វើមោឃភាពលិខិតឆ្លងដែននេះ ដោយសារសកម្មជនបក្សប្រឆាំងទាំងនោះ មានដី ចាប់ខ្លួនពីតុលាការក្រោមបទចោទប្រកាន់ពីបទ ''រួមគំនិតក្បត់'' នាពេលកន្លងមក។