លោក ជុន ច័ន្ទបុត្រ រាយការណ៍អំពីថ្ងៃបញ្ចប់ នៃកិច្ចប្រជុំពិសេសសអាមេរិក និងអាស៊ាន

លោក​ប្រធានាធិបតី​អាមេរិក (Joe Biden) ថ្លែង ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​អាមេរិក​អាស៊ាន​កាល​ពី​ល្ងាច​ថ្ងៃទី ១៣ ឧសភា ម្សិលមិញ បាន​លើក​ឡើងថា សហរដ្ឋអាមេរិក​ប្ដេជ្ញា​ចិត្ត​ចំពោះ​អនាគត​មួយ​ដែល​មាន​ការ​គោរពច្បាប់​ និង​បទដ្ឋាន​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​រីកចម្រើន​ និង​ភាព​រុងរឿង។ ការ​ប្ដេជ្ញា​ចិត្ត​ នោះ​រួមមាន ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ប្រមាណ​ ១ពាន់​លាន​នាក់​ នៅ​អាមេរិក និង​ប្រទេស​ជា​សមាជិក​អាស៊ាន។ លោក​បន្ត​ថា ក្នុង​សករាជ​ថ្មី​ នៃ​ទំនាក់​ទំនង​អាមេរិក និង​អាស៊ាន រយៈពេល ៤៥ឆ្នាំនេះ សហរដ្ឋអាមេរិក​នឹង​ផ្តល់​ថវិកា​ចំនួន​ ១៥០លាន​ដុល្លារ​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​អាមេរិក​ និង​អាស៊ាន​ ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ។ លោក​ប្រធានាធិបតី​អាមេរិក (Joe Biden) បន្ត​ថា អាមេរិក​ចង់​ឃើញ​ប្រទេស​ជា​សមាជិក​អាស៊ាន​ មាន ការ​រីកចម្រើន​ ស្ថិរភាព​ លោក​ថា នេះ​ហើយ​គឺ​អ្វី​ដែល​រដ្ឋបាល​របស់​អាមេរិក​ចង់​ឃើញ។ លោក ជុន ច័ន្ទបុត្រ រាយការណ៍លម្អិតបន្ថែម​អំពី​កិច្ច​ប្រជុំ​នេះ ដូច​ត​ទៅ៖