រំលងទៅមាតិកាចម្បងអ្នកស្រី អ៊ុក ឆាយ៉ាវី គ្រោងដាក់ពាក្យស្នើសុំជួបកញ្ញា សេង ធារី នៅឯពន្ធនាគារ
មេធាវី ការពារក្ដី សាច់ញាតិ និងអ្នកជិតស្និទ្ធនឹងកញ្ញា សេង ធារី នៅមិនទាន់បានដឹងសុខទុក្ខ ឬមានឱកាសបានចូលជួបកញ្ញា សេង ធារី នៅពន្ធនាគារខេត្តព្រះវិហារនៅឡើយទេមកដល់ព្រឹកថ្ងៃទី២១ ខែមិថុនានេះ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី គ្រោងដាក់ពាក្យស្នើសុំជួបជាមួយកញ្ញា សេង ធារី នៅឯពន្ធនាគារ និងរិះរកវិធីទៅតាមនីតិវិធី ដើម្បីទាមទារឲ្យកញ្ញា សេង ធារី បានរួចផុតពីពន្ធនាគារមកវិញ។
បន្ថែមពីនេះ អ្នកស្រី អ៊ុក ឆាយ៉ាវី ក៏អាណិតដល់សត្វឆ្កែពីរក្បាល របស់កញ្ញាសេង ធារី ដែលមិនមានអ្នកមើលថែ ក្រោយពេលដែលកញ្ញាសេង ធារី ជាប់ពន្ធនាគារ។
លោក ជុន ច័ន្ទបុត្រ សម្ភាសប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បន្ថែមអំពីរឿងនេះ៖