យុវជនស្មើរដ្ឋាភិបាលថៃជំរុញ លោក ហ៊ុន សែន ឲ្យគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពលករ និង​និស្សិត​ថៃ សរុប​ជាង ២០នាក់ បាន​នាំ​គ្នា​ឈរ​លើក​បដា ​និង​ដាក់​ញត្តិ​នៅ​មុខ​វិមាន​រដ្ឋាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃទី ២១តុលា នេះ ដើម្បី​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ថៃ​ជួយ​ជំរុញ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣តុលា ១៩៩១។ សកម្មភាព​បែប​នេះ ធ្វើ​ឡើង​ពីរ​ថ្ងៃ​​មុន​ការ​មក​ដល់​នៃ​ខួប ៣០ឆ្នាំ កិច្ច​ព្រមព្រៀង​សន្តិភាព ២៣តុលា ដែល​ប្រទេស​ថៃ​ក៏​ជា​ភាគី​ហត្ថលេខី​មួយ​ផង​ដែរ។ អ្នកស្រី សុ ជីវី សម្ភាស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក សេង ម៉េងប៊ុនរ៉ុង អំពីរឿងនេះ៖