បាតុកម្ម​ខ្មែរ​នៅ​ជប៉ុន​ទាមទារ​ឲ្យ​លោក ហ៊ុ​ន សែន​ចុះ​ចេញ​ពី​អំណាច

ប្រជាពលរដ្ឋខ្មែរនៅជប៉ុន ធ្វើបាតុកម្មប្រឆាំងវត្តមានមេដឹកនាំរបបក្រុងភ្នំពេញ ដែលកំពុង បំពេញដំណើរទស្សកិច្ច នៅទីក្រុងតូក្យូ នៅថ្ងៃទី៣០ ខែឧសភានេះ។ ពួកគេនាំគ្នាហែក្បួន ទៅតវ៉ានៅមុខក្រសួងការបរទេសជប៉ុន និងបន្តសកម្មភាពតវ៉ានៅមុខផ្ទះលោក ស៊ិនហ្សូ អាបេ ហើយចុងក្រោយពួកគេ ក៏បានប្រមូលផ្តុំគ្នាតវ៉ា ប្រឆាំងលោកហ៊ុន សែន នៅ មុខរដ្ឋសភាជប៉ុន។