រំលងទៅមាតិកាចម្បងពលករខ្មែរនៅប្រទេសកូរ៉េ រៀបរាប់ពីបទពិសោធន៍ធ្វើការនៅកូរ៉េ ក្នុងវិបត្តិកូវីដ១៩
អំឡុងវិបត្តិជាសាកលនៃជំងឺកូវីដ-១៩ រោងចក្រសហគ្រាសនានា បានបិទទ្វារផ្អាកដំណើរការ និងខ្លះបន្តដំណើរការតែមិនបានពេញលេញ ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ។
ប៉ុន្តែពលករមួយចំនួនដែលកំពុងធ្វើការនៅប្រទេសកូរ៉េវិញ ហាក់មានភ័ព្វសំណាងជាងគេបន្តិច ព្រោះពួកគេមានការងារពេញដៃ ហើយកន្លែងធ្វើការរបស់ពួកគេ ក៏បានគោរពតាមវិធានសុខាភិបាលយ៉ាងត្រឹមត្រូវថែមទៀតផង។
តើពលករទាំងនោះ ទទួលបានបទពិសោធន៍អ្វីខ្លះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពីកន្លែងការងារ?
អ្នកស្រី ខែ សុណង សម្ភាសលោក ឃ្លោក លាភ និងលោកស្រី ខេម ម៉ារី ពលករខ្មែរ នៅប្រទេសកូរ៉េ អំពីរឿងនេះដូចតទៅ៖