រំលងទៅមាតិកាចម្បងលោក ហ៊ុន សែន ទៅដល់ទីក្រុងតូក្យូ រីឯបាតុករត្រៀមតវ៉ាប្រឆាំងនឹងលោក
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូរួមទាំងក្រុម វិនិយោគរបស់ប្រទេសកម្ពុជា ទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅរសៀលថ្ងៃទី២៨ ខែ ឧសភា ដើម្បីចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ឧសភា។ ស្របពេលនៃដំណើរទស្សនកិច្ចនេះ ប្រធានចលនាយុវជនសង្គ្រោះជាតិ នៅប្រទេសជប៉ុនលោក ហៃ វណ្ណា គ្រោងនាំគ្នាតវ៉ាប្រឆាំងវត្តមានលោក ហ៊ុន សែន និងគណៈប្រតិភូរបបក្រុងភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា។