សហជីពគ្រោងរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានសហជីព លោក ជា វិជ្ជា

សហព័ន្ធ​សហជីព​សេរី​កម្មករ​ គ្រោង​ជួប​ជុំ​មនុស្ស​ចំនួន​ ១៥០នាក់​ ដើម្បី​រៀប​ចំ​ពិធី​ដាក់​កម្រង​ផ្កាគោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធាន​សហជីព​ លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី២២ ខែ​មករា ខាង​មុខ នៅ​កន្លែង​តម្កល់​រូប​សំណាក​លោក ​ជា​ វិជ្ជា។