រំលងទៅមាតិកាចម្បងតើគណបក្សប្រឆាំងមានយុទ្ធសាស្ត្រអ្វីដើម្បីបញ្ចប់ សៀវភៅស និងប្រមូលស្នាមមេដៃពលរដ្ឋ?
យុទ្ធនាការបញ្ចប់អំពើនិទ្ទណ្ឌភាព មានអ្នកចូលរួមចុះហត្ថលេខាជាង ២ម៉ឺន ៥ពាន់នាក់ (25,030) គិតមកត្រឹមយប់ថ្ងៃទី១៥ ខែតុលា។
បន្ថែមពីលើនេះ ក្រុមការងារគណបក្សសង្គ្រោះជាតិ ទទួលបានអ្នកជំនាញបន្ថែមម្នាក់ទៀតមកពីសាកលវិទ្យាល័យល្បីមួយរូបនៅប្រទេសអូស្ត្រាលី (Australia) ដើម្បីរៀបចំ “សៀវភៅស”។ អ្នកជំនាញរូបនេះនឹងទទួលខុសត្រូវលើការចងក្រងឯកសារព្រឹត្តិការណ៍បោកគ្រាប់បែកចូលហ្វូងបាតុករដឹកនាំដោយ លោក សម រង្ស៊ី ដែលកំពុងតវ៉ាទាមទាររកយុត្តិធម៌សង្គម និងទាមទារឱ្យកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កាលពីថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧។
ទន្ទឹមនេះ ក្រុមការងារក៏កំពុងចងក្រងសាច់រឿងលោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ករណីសម្លាប់អ្នកកាសែត សិល្បៈករ និងព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ ដែលនឹងខិតខំចងក្រងឯកសារបិទបញ្ចប់នៅត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០។
តើក្រុមការងារគណបក្សសង្រ្គោះជាតិ នឹងមានយុទ្ធសាស្ត្រអ្វីថ្មីទៀត ដើម្បីឲ្យឆាប់បានសម្រេចផែនការចងក្រងសៀវភៅស និងការប្រមូលស្នាមមេដៃប្រជាពលរដ្ឋប្រមាណកន្លះលាននាក់នេះ?