ទូតអង់គ្លេសចេញមុខគាំទ្រសកម្មភាពអង្គការ សង់ត្រាល់ (Central)

ស្ថានទូតអង់គ្លេសបានបង្ហោះសារនៅលើហ្វេសប៊ុក (Facebook) ពីជំនួបរវាងឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក ដូមីនិច វីល្លៀម(Dominic Williams) ជាមួយតំណាងអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central) កាលពីថ្ងៃទី១៨ ខែកក្កដា ដើម្បីស្តាប់កិច្ចប្រឹងប្រែងរបស់អង្គការសង្គមស៊ីវិលមួយនេះ ក្នុងការលើកកម្ពស់សិទ្ធិការងារនៅប្រទេសកម្ពុជា ក៏ដូចជាព័ត៌មានថ្មីៗ នៃសកម្មភាពដែលបានកើតឡើងលើអង្គការក្រោយពេលការបោះពុម្ពផ្សាយរបាយការណ៍ស្តីពី ឧបសគ្គក្នុងភាពជាអ្នកតំណាង។