បទសម្ភាសន៏ជាមួយអ្នកជំនាញទន្លេមេគង្គនៃមជ្ឈមណ្ឌល STIMSON Center

អ្នកជំនាញតំបន់ទន្លេមេគង្គ ពន្យល់ថាការធ្លាក់ចុះទិន្នផលត្រីក្នុងតំបន់ទន្លេមេគង្គ និងបញ្ហាគ្រោះ រាំងស្ងួតមិនមែនបណ្ដាល មកពីការប្រែប្រួលអាកាសធាតុតែមួយមុខនោះទេ។ ក៏ប៉ុន្តែលោកថា អាចមានកត្តារួមផ្សំដទៃទៀត ក្នុងនោះ ការសាងសង់ទំនប់វារីអគ្គិសនី ខ្នាតយក្សដ៏សម្បើម នៅប្រទេសចិន និងតាមប្រទេសខ្សែទឹកខាងលើនៃដងទន្លេមេគង្គ ជាពិសេសប្រទេសឡាវជាដើម។