រំលងទៅមាតិកាចម្បងលោក ហ៊ុន សែន បញ្ចប់តំណែងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ
នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបញ្ឈប់លោក យន្ត មីន ចេញពីតំណែងអភិបាលខេត្តព្រះសីហនុ ក្រោយពីលោកសុំលាលែង និងទទួលស្គាល់កំហុសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រោយពីមានឧបទ្ទវហេតុបាក់រលំអគារប្រាំពីរជាន់ ដែលបណ្ដាលឲ្យកម្មករ សំណង់ ២៨នាក់ស្លាប់ និងរងរបួស ២៦នាក់។