រំលងទៅមាតិកាចម្បងសុខ ឥសាន សុំទោសខ្មែរក្រោមរឿងចោទថាខ្មែរក្រោមជាជនជាតិវៀតណាម
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា លោក សុខ ឥសាន ថាលោកសុំទោសចំពោះកំហុសអចេតនារបស់លោកដែលថាពលរដ្ឋខ្មែរក្រោមគឺជាជនជាតិវៀតណាម។ អង្គការខ្មែរក្រោម ចាត់ទុកការសុំទោសរបស់លោក សុខ ឥសាន គឺជារឿងល្អ តែចង់ឱ្យលោកចេញលិខិតសុំទោសជាសាធារណៈ។