រំលងទៅមាតិកាចម្បងសង្គមស៊ីវិលស្នើក្រុមប្រឹក្សាសិទ្ធិមនុស្សលើកវិបត្តិសិទ្ធិមនុស្សកម្ពុជាក្នុងអង្គសន្និបាត
ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ស្នើសុំឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN Human Rights Council) លើកឡើងពីវិបត្តិសិទ្ធិមនុស្សនៅកម្ពុជា ក្នុងអង្គសន្និបាតរបស់ខ្លួនលើកទី៤២ ដែលគ្រោងធ្វើរយៈពេល៣សប្តាហ៍ ចាប់ពី ថ្ងៃទី៩ ដល់ ២៧ ខែកញ្ញា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។