រំលងទៅមាតិកាចម្បងវេទិកាអាស៊ីសេរី៖តើអំពើហិង្សាផ្នែកនយោបាយធ្វើឲ្យពលរដ្ឋបាក់ស្បាតដែរឬទេ?
កម្ពុជាធ្លាប់ជាប់ឈ្មោះបញ្ជីរបស់អង្គការសុខភាពពិភពលោក ថាជាប្រទេស ដែលមានចំនួនពលរដ្ឋមានជំងឺបាក់ស្បាតខ្ពស់បំផុតបើធៀបនឹងចំនួនពលរដ្ឋក្នុងពិភពលោក(ឆ្នាំ២០១២) ដោយសារតែប្រទេសនេះបានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃ និងរបបសម្លាប់រង្គាល ខ្មែរក្រហម។
ក្នុងនោះការធ្វើបាបផ្នែករាងកាយ ការកាប់សម្លាប់ និងការគំរាមកំហែងបំបាក់ផ្លូវចិត្តក្នុងរបបទាំងនោះសុទ្ធតែជាផ្នែកសំខាន់ ដែលនាំអោយពលរដ្ឋខ្មែរមានជំងឺផ្លូវចិត្តឆ្លងពីមួយជំនាន់ទៅមួយជំនាន់ទៀត។
ថ្មីៗនេះបើទោះបីជាករណីកាប់សម្លាប់មនុស្សក្រៅច្បាប់ទៅលើសកម្មជនទាំងនោះមិនបានកើតឡើងក៏ដោយក៏ករណីគំរាមកំហែង អំពើហិង្សាដោយការលួចវាយធ្វើបាបពីជនមិនស្គាល់មុខបានកើនឡើងជាបន្តបន្ទាប់ ពិសេសនៅក្រោយពេលប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ប្រកាសវិលចូលស្រុកវិញកាលពីចុងឆ្នាំ២០១៩។
តើអំពើហិង្សាក្នុងពេលថ្មីៗនេះអាចបន្ដធ្វើអោយពលរដ្ឋមានជំងឺបាក់ស្បាតដែរឬទេ?
សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចពិភាក្សាអំពីបញ្ហានេះដូចតទៅ៖