រំលងទៅមាតិកាចម្បងប្រពន្ធសមាជិកបក្សប្រឆាំងដាក់បណ្ដឹងទៅតុលាការ និងអង្គការយូនីសេហ្វ...
ក្រុមប្រពន្ធកូនរបស់សមាជិកគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ នៅព្រឹកថ្ងៃទី១៦ ខែតុលា នាំគ្នាដាក់បណ្តឹងទៅតុលាការក្រុងភ្នំពេញ និងដាក់ញត្តិទៅអង្គការយូនីសេហ្វ(UNICEF) ពាក់ព័ន្ធករណីអាជ្ញាធរក្រុងភ្នំពេញ បានចាប់ឃុំខ្លួន និងធ្វើទារុណកម្មលើកុមារា កាក់ សុវណ្ណច្ឆ័យ ដែលជាកូនប្រុសរបស់អ្នកទោសនយោបាយ កាក់ កុម្ភារ។ ក្រុមស្ត្រីអ្នកតវ៉ា ក៏បានស្រែកតវ៉ា និងលើកបដា ទាមទារឲ្យតុលាការដោះលែងប្តីរបស់ពួកគាត់ឲ្យមានសេរីភាពឡើងវិញដែរ។ រីឯកងកម្លាំងសមត្ថកិច្ច និងសន្តិសុខខណ្ឌ៧មករា ក៏តាមរារាំងក្រុមអ្នកតវ៉ាទាំងនោះតាមទម្លាប់ ប៉ុន្តែពុំមានអំពើហិង្សាកើតឡើងធ្ងន់ធ្ងរនោះទេ។