រំលងទៅមាតិកាចម្បងលិខិតចំហរបស់លោក ជុន ច័ន្ទបុត្រ ផ្ញើជូនបណ្ឌិត កែម ឡី ក្នុងខួប ៥ឆ្នាំ
មកទល់នឹងពេលនេះ អ្នកណាក៏ដឹងច្បាស់ដែរថា ព្រឹត្តិការណ៍ដែលលេចធ្លោជាងគេ នៅឆ្នាំ២០២១ និងឆ្នាំ២០២០ កន្លងទៅនេះ គឺឆ្លងរាលដាលជាសាកលនូវជំងឺកូវីដ១៩។ ក៏ប៉ុន្តែអ្វីដែលគេអាចនៅស្រពេចស្រពិលនោះគឺថា តើចំណាត់ការក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺនេះ ពីសំណាក់ប្រមុខដឹកនាំប្រទេស មានប្រសិទ្ធភាពកម្រិតណា? ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមជូនលិខិតចំហមួយ ជូន លោក បណ្ឌិត កែម ឡី ដែលលោកនឹងផ្តល់ការវិភាគមួយជុំវិញសំណួរនេះ។
នៅក្នុងលិខិតចំហនេះ លោកអ្នកនាងកញ្ញា ក៏នឹងបានជ្រាបថា តើក្រុមហៃអើលើកជើងអ្នកកាន់អំណាច ដែលលោកបណ្ឌិត កែម ឡី ហៅថាជាពួកត្រីរសាត់បណ្តោយទឹកនោះ មានចំណែកប៉ុណ្ណាក្នុងការជួយបង្កអោយមានការរំលោភបំពានទៅលើពលរដ្ឋ ជាពិសេសនៅក្នុងគ្រាដែលប្រទេសជាតិមានការកើតជំងឺឆ្លងនេះ។
សូមអញ្ជើញលោកអ្នកនាងកញ្ញាទស្សនា និងស្តាប់លិខិតចំហរបស់លោក ជុន ច័ន្ទបុត្រ ផ្ញើជូនលោក បណ្ឌិត កែម ឡីក្នុងឱកាសខួប៥ឆ្នាំ នៃមរណភាពរបស់លោក ដូចតទៅ៖