គណបក្ស​មូល​ដ្ឋាន​ ស្នើ​ដោះ​លែង​លោក​ កឹម​ សុខា​ ដើម្បី​​បញ្ចៀស​​ការ​ផ្អាក​​ EBA

ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ស្នើទៅរបបក្រុងភ្នំពេញ​ឲ្យដោះលែងលោក កឹម សុខា បើចង់រក្សា ប្រព័ន្ធអនុគ្រោះពន្ធ EBA។ សាររបស់ប្រធានគណបក្សនេះថ្លែងក្នុងពិធីគម្រប់ខួប ៤ ឆ្នាំ នៃការបង្កើតបក្សនេះ កាលពីថ្ងៃអាទិត្យ ទី១១សីហា កន្លងទៅ។