រំលងទៅមាតិកាចម្បងវត្តខ្លះនៅខេត្តបាត់ដំបងខ្សត់បរិស័ទក្នុងពិធីបុណ្យចូលឆ្នាំថ្ងៃទី៣
នៅតាមវត្តអារាមមួយចំនួន ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ហាក់ស្ងប់ស្ងាត់បរិស័ទជាងថ្ងៃទី១ និងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ដោយពលរដ្ឋភាគច្រើន គ្រាន់តែយកចង្ហាន់មកប្រគេនព្រះសង្ឃរួចក៏ត្រឡប់ទៅវិញ។ ចំណែកវត្ត ដែលស្ថិតនៅក្នុងទីតាំងប្រាសាទបុរាណវិញ ហាក់មានភាពអ៊ូអរជាងនៅតាមវត្តក្នុងទីប្រជុំជនមួយចំនួន ដោយសារមានអ្នកលក់ដូរ និងមានអ្នកទៅកម្សាន្តច្រើន ក៏ប៉ុន្តែ អ្នកលក់ដូរមួយចំនួនរអ៊ូរទាំថា លក់មិនសូវដាច់។