រំលងទៅមាតិកាចម្បងអាមេរិកស្នើឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខានិងអ្នកទោសនយោបាយដទៃទៀត
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចេញសេចក្ដីថ្លែង ការណ៍នៅថ្ងៃទី១២ កុម្ភៈនេះ ដោយអំពាវនាវដល់ថ្នាក់ដឹកនាំកម្ពុជា ស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដ ឲ្យទាន់ពេលវេលា ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ សហរដ្ឋអាមេរិក ស្នើឲ្យកម្ពុជាទម្លាក់ចោលនូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់តាមទំនើងចិត្តទាំងអស់ប្រឆាំងនឹងអ្នកទោសនយោបាយដទៃទៀត។