វីដេអូ

គោលនយោបាយរបស់គណបក្សកែទម្រង់កម្ពុជាសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់

2022-06-01

គណបក្ស​កែទម្រង់កម្ពុជា​ស្ថិត​ក្នុង​ចំណោម​គណបក្ស​ចំនួន ១៧ ដែល​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ នេះ​។ គណបក្ស​នេះ​រាប់​ថា ជា​គណបក្ស​ដែល​បែក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ពី​ព្រោះ​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ ជា​អតីត​តំណាងរាស្ត្រ និង​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិស្និទ្ធ​នឹង​លោក កឹម សុខា។ គណបក្ស​នេះ​មាន​រូប​សញ្ញា​ក្បាល​ដំរី​ពណ៌ស​កាន់​ផ្កាឈូក និង​មាន​ផ្ទៃ​ខាងក្រោយ​រូប​ព្រះអាទិត្យ​រះ​ស្រដៀង​គ្នា​នឹង​គណបក្ស​សង្គ្រោះ​ជាតិ។ បាវចនា​របស់​គណបក្ស គឺ «ប្រជាធិបតេយ្យ កំណែទម្រង់ ឯកភាពជាតិ» និង​មាន​ពាក្យ​ស្លោក​ថា «គិត​ប្រយោជន៍​ជាតិ​ជា​ធំ»។ តើ​គណបក្ស​នេះ​មាន​គោលនយោបាយ​កែទម្រង់​អ្វី​ខ្លះ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន? វាគ្មិន​កិត្តិយស​៖ លោក ប៉ុល ហំម ប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា