ក្រុមយុវជនសម្រេចចិត្តដើរ ពីខេត្តកោះកុងទៅរាជធានីភ្នំពេញ ក្រោយពីអាជ្ញាធរចាប់កង់ពួកគេ

ក្រុមយុវជនសម្តែងការមិនសប្បាយចិត្ត ចំពោះទង្វើរបស់អាជ្ញាធរខេត្តកោះកុង។ ពួកគេថាអាជ្ញាធរខេត្ដនេះ ប្រើអំណាចជ្រុលហួសហេតុ បិទសិទ្ធិសេរីភាព តាមឃ្លាំមើល និងបង្អាក់ដំណើរយុទ្ធនាការជិះកង់របស់ពួកគេ ក្នុងទិសដៅយកញ្ញត្តិដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើឱ្យមេដឹកនាំរូបនេះចេញបញ្ជាសង្គ្រោះកោះកុងក្រៅ ឬដាក់ជាតំបន់ អភិរក្សសមុទ្រ ឱ្យឋិតក្នុងកិច្ចគាំពារធនធានធម្មជាតិច្បាស់លាស់៕