រំលងទៅមាតិកាចម្បងសាច់ញាតិគ្រូបង្រៀនដែលកំពុងជាប់ឃុំ ស្នើក្រសួងអប់រំ និងសហភាពអឺរ៉ុបជួយអន្តរាគមន៍
សាច់ញាតិរបស់គ្រូបង្រៀន និងជាសមាជិកបក្សប្រឆាំង ដែលអាជ្ញាធរ បានចាប់ដាក់ពន្ធនាគារ ពីបទញុះញង់ បាននាំគ្នា ទៅដាក់ញត្តិនៅក្រសួងអប់រំ ស្នើសុំក្រសួងជួយអន្តរាគមន៍ដោះលែងគ្រូបង្រៀន ទាំង ៦នាក់។ គ្រូបង្រៀន ដែលកំពុងជាប់ពន្ធនាគារ មានដូចជា លោក រ៉ុង ឈុន លោក កែវ ថៃ លោក ស៊ុន ធន់ លោក ពៀត ម៉ាប់ លោក ជុំ ចាន់ និង លោក គង់ សំអាន។
មន្ត្រីក្រសួងអប់រំ បានចេញមកទទួលយកញត្តិ តែមិនបានសន្យា ជាមួយសាច់ញាតិ របស់គ្រូបង្រៀនទាំងអស់នោះទេ។
ក្រៅពីដាក់ញត្តិនៅក្រសួងអប់រំ សាច់ញាតិរបស់គ្រូបង្រៀន ក៏បានដាក់ញត្តិនៅសហភាពអឺរ៉ុបផងដែរ។
មន្ត្រីសហភាពអឺរ៉ុប បានទទួលយកញត្តិរបស់ក្រុមស្ត្រីតវ៉ា និងសន្យា ជួយតាមលទ្ធភាពដែលមាន៕