រំលងទៅមាតិកាចម្បងក្រុមកូដកណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនទាមទារឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរ
ក្រុមកូដកណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនទាមទារឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ក្រុមកូដករណាហ្គាវើលដ៍មួយចំនួននៅថ្ងៃចន្ទទី០៥ ធ្នូនេះ បន្តធ្វើតវ៉ាទាមទារឲ្យអាជ្ញាធរដោះលែងកញ្ញា ឈឹម ស៊ីថរ។ ពួកគេបន្តប្រមូលផ្ដុំគ្នានៅមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យរដ្ឋាភិបាលជំរុញទៅក្រុមហ៊ុនពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារជូនពួកគេ និងដោះលែងកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈជម្លោះនេះបានអូសបន្លាយពេលជាងមួយឆ្នាំមកហើយ។ ក្រុមកូដករណាហ្គាវើលដ៍ថា ការចាប់តំណាងពួកគេដាក់ពន្ធនាគារ គឺជារឿងអយុត្តិធម៌។ មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក លោក លី សុខសាន្ត លើកឡើងថា ក្រុមកូដករកំពុងអស់សង្ឃឹមខ្លាំងលើប្រព័ន្ធយុត្តិកម្ពុជា។ លោកទទូចដល់ អាជ្ញាធរឆាប់ដោះស្រាយបញ្ហារ៉ាំរ៉ៃនេះចៀសវាងផលវិបាកធ្ងន់ធ្ងរជាងនេះ៖