ពលរដ្ឋ នៅតែ​សោកស្តាយ​ចំពោះការ​ឈូស​បំផ្លាញ​​ជម្រក​សត្វ នៅភ្នំតាម៉ៅ

ស្របពេលក្រុមហ៊ុន ឡេង ណាវ៉ាត្រា សម្រុកឈូសឆាយ​ដីព្រៃ​តំបន់​ភ្នំតាម៉ៅ ក្រុមយុវជនខ្មែរថាវរៈ​បានចុះទៅ​ថតស្ថាន​ភាពដីព្រៃ​តំបន់​ភ្នំតាម៉ៅ​​ ដោយផ្ទាល់ និងបានបង្ហាញថាដីនៅតំបន់នេះ​ជាដីសម្បូរ​ដោយជីជាតិ និងមានដើមឈើមានតម្លៃ​ជាច្រើនត្រូវ​បានគាស់​ទាំង​ឬស​ ហើយដឹកយកចេញពីតំបន់នោះ។ ចំណែកសង្គមស៊ីវិល ចេញសេចក្ដីថ្លែងការស្នើរដ្ឋាភិបាលរក្សាព្រៃតំបន់ភ្នំតាម៉ៅនេះ ខណៈមតិសាធារណៈនៅតែបន្តយុទ្ធនាការទាមទារ​ឲ្យបញ្ឈប់​ការប្រើប្រាស់ផលិតផល និងសេវាកម្ម​ក្រុមហ៊ុន​ដែល​បំផ្លាញ​ព្រៃឈើនៅភ្នំតាម៉ៅ។   ​​​​»» Telegram: https://t.me/rfakhmer​ »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #ខ្មែរ